|
|
ក្លឹបអ្នកមានបុណ្យ Barcelona បានធ្វើសំណើរដល់ក្លឹបចចកលឿង Wolves ក្នុងការនាំយក 𝐀𝐃𝐀𝐌𝐀 𝐓𝐑𝐀𝐎𝐑𝐄 ខ្សែប្រយុទ្ធមាឌធំក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់រដូវក្តៅ២០២២ ជាមួយតម្លៃផ្តាច់កុងត្រា ៣០លានអឺរ៉ូ ។ Barcelona យល់ព្រមក្នុងការរ៉ាប់រងការចំណាយទាំងស្រុងរហូតដល់ផុតកុងត្រា ។
𝐀𝐃𝐀𝐌𝐀 បានយល់ព្រមលក្ខខណ្ឌជាមួយ Barcelona ក្នុងការបន្តកុងត្រារយះពេល ៥ឆ្នាំ បើសិនជាក្លឹបយល់ព្រមទិញគេផ្តាច់ពី ក្លឹបចចកលឿង Wolves ។
គួរបញ្ជាក់ថាក្លឹបមាន់ខ្នាយមាស Tottenham បានខិតជិតក្នុងការចុះកុងត្រានាំយកកីឡាករមាឌធំរូបនេះមកកាន់ទីក្រុងឡុងដ៏ហើយ ប៉ុន្តែមានចំណុចខ្វះខាតមួយចំនួនទាក់ទងនិងតម្លៃខ្លួន ទើបធ្វើអោយ Barcelona ឆក់យក 𝐀𝐃𝐀𝐌𝐀 ។ ពេលនេះ Barcelona បានត្រៀមខ្លួនរួចរាល់ហើយក្នុងការស្វាគមន៏ 𝐀𝐃𝐀𝐌𝐀 ជាមួយនិងការធ្វើតេស្តសុខភាព ៕
ប្រភព : Fabrizio Romano
Arsenal បានបញ្ជាក់ថា Noni Madueke ជាកីឡាករថ្មីរបស់ពួកគេ។ កីឡាករអន្តរជាតិអង់គ្លេសបានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយក្លឹបថ្មីរបស់គាត់។...
Ethan Nwaneri បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំនៅក្លឹប Arsenal។...
ក្រុម AS Roma មិនបោះបង់ការតាមប្រមាញ់ខ្សែការពារ Wesley របស់ Flamengo ឡើយ។...
កាលពីថ្ងៃពុធ ក្រុម Barcelona បានបញ្ជាក់ពីកិច្ចសន្យារយៈពេលវែងថ្មីរបស់ Lamine Yamal ដោយបង្ហាញគាត់ថាជាលេខ 10 ថ្មីរបស់ពួកគេ។...
Sean Longstaff បានក្លាយជាកីឡាកររបស់ Leeds United ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបថ្មីរបស់គាត់។...